2 Timothy 2

1ដូច្នេះកូនអើយ! ​ចូរ​មាន​កម្លាំងឡើងដោយសារ​ព្រះ​គុណដែល​មាន​នៅក្នុង​ព្រះ​គ្រិស្ដយេស៊ូ 2ហើយសេចក្ដី​ទាំងឡាយ​ដែល​អ្នក​បាន​ពីខ្ញុំនៅចំពោះមុខសាក្សី​ជា​ច្រើន​នោះ​ត្រូវ​ប្រគល់​ឲ្យ​មនុស្សស្មោះត្រង់ដែលអាចបង្រៀន​អ្នក​ផ្សេងទៀតបានដែរ 3ចូររួម​ទុក្ខលំបាក​ក្នុង​នាម​ជាទាហានដ៏ល្អ​របស់​ព្រះ​គ្រិស្ដយេស៊ូ 4មិនដែល​មាន​អ្នកណា​ធ្វើ​ទាហានហើយ​នៅតែ​ជាប់ទាក់ទិននឹងកិច្ចការ​ក្នុង​ជីវិត​ទេ​គឺ​ឲ្យ​តែ​ពេញចិត្ដមេកំណែន​របស់​ខ្លួន​ប៉ុណ្ណោះ។ 5បើមាន​អ្នក​ណា​ម្នាក់​ចូលរួម​ក្នុង​ការ​ប្រកួត​គេ​មិន​ទទួល​បាន​មកុដឡើយលើកលែងតែ​គេ​ប្រកួត​ឲ្យ​ត្រូវ​តាម​ច្បាប់ 6កសិករដែលធ្វើការ​នឿយហត់​នោះត្រូវតែទទួលផលបានមុនគេ 7ចូរពិចារណាសេចក្ដីដែល​ខ្ញុំ​និយាយចុះដ្បិតព្រះអម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​ការ​យល់​ដឹងក្នុង​ការ​ទាំងអស់ 8ចូរនឹកចាំ​ពី​ព្រះ​យេស៊ូគ្រិស្ត​ដែល​មាន​ព្រះជន្ម​រស់ពីការសោយទិវង្គតឡើងវិញ​ព្រះអង្គ​ជាពូជពង្ស​ស្ដេច​ដាវីឌស្របតាមដំណឹងល្អដែលខ្ញុំ​ប្រកាស 9ហើយខ្ញុំ​បាន​រងទុក្ខលំបាកដោយព្រោះ​ដំណឹងល្អ​នេះរហូតដល់​ជាប់​ចំណងដូចជា​មនុស្ស​មាន​ទោសធ្ងន់ប៉ុន្តែព្រះបន្ទូល​របស់​ព្រះជាម្ចាស់មិន​បាន​ជាប់​ចំណងទេ 10ហេតុនេះហើយបានជា​ខ្ញុំ​ស៊ូទ្រាំគ្រប់បែបយ៉ាងសម្រាប់​អស់អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើសដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​សេចក្ដី​សង្គ្រោះនៅក្នុង​ព្រះ​គ្រិស្ដយេស៊ូ​ព្រម​ជាមួយ​នឹង​សិរី​រុងរឿង​ដ៏​នៅ​អស់កល្ប​ជានិច្ចផង 11ពាក្យនេះ​គួរ​ឲ្យ​ជឿបើ​យើង​បាន​ស្លាប់ជាមួយ​ព្រះអង្គ​នោះ​យើង​ក៏​នឹង​រស់ជាមួយ​ព្រះអង្គ​ដែរ 12បើយើង​ស៊ូទ្រាំ​នោះ​យើង​នឹង​សោយរាជ្យជាមួយ​ព្រះអង្គ​បើ​យើង​មិន​ទទួល​ស្គាល់​ព្រះអង្គ​ព្រះអង្គ​ក៏​មិន​ទទួល​ស្គាល់យើង​វិញ​ដែរ 13ទោះជាយើង​មិន​ស្មោះ​ត្រង់ក៏ព្រះអង្គនៅតែ​ស្មោះ​ត្រង់ដ្បិត​ព្រះអង្គ​មិន​អាច​បដិសេធ​ខ្លួនឯង​បាន​ទេ 14ចូររំឭកពួកគេ​ពី​សេចក្ដី​ទាំងនេះ​ហើយ​ដាស់តឿន​ពួកគេ​យ៉ាង​ម៉ឺងម៉ាត់​នៅ​ចំពោះព្រះជាម្ចាស់កុំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា​អំពី​ពាក្យដ្បិតគ្មានប្រយោជន៍ឡើយ​មាន​តែ​ធ្វើឲ្យ​ពួកអ្នកស្តាប់អន្តរាយ​ប៉ុណ្ណោះ។ 15ចូរខិតខំ​ដើម្បី​ថ្វាយខ្លួន​ដល់​ព្រះជាម្ចាស់​ទុកជា​អ្នក​ខ្ជាប់ខ្ជួន​គឺ​ជា​អ្នក​ធ្វើការ​ដែល​មិន​ខ្មាស់អៀន​ទាំង​បង្រៀន​ព្រះ​បន្ទូលនៃសេចក្ដីពិត​យ៉ាង​ត្រឹមត្រូវ 16រួចត្រូវ​ចៀស​ចេញ​ពី​ពាក្យ​សំដី​ខាង​លោកិយ​ដែល​គ្មាន​ខ្លឹមសារដ្បិត​សំដី​ទាំងនោះ​ធ្វើ​ឲ្យ​ការ​មិន​កោត​ខ្លាច​ព្រះ​ជាម្ចាស់​កាន់​តែ​ច្រើនឡើងថែមទៀត 17ពាក្យសំដី​របស់​ពួកគេ​នឹង​ស៊ីរូង​ដូច​ជាដំបៅមហារីក​ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​នោះមាន​លោក​ហ៊ីមេនាសនិង​លោក​ភីលេត 18ពួកគេបាន​វង្វេងចេញ​ពី​សេចក្ដីពិត​ដោយ​និយាយថាការរស់ឡើងវិញ​បាន​កើតមានរួចហើយហើយ​ពួកគេ​ក៏​បង្វែរអ្នកខ្លះ​ចេញពី​ជំនឿ​ទៀត​ផង។ 19ប៉ុន្តែទោះជា​យ៉ាងណា​ក្ដីគ្រឹះ​ដ៏​រឹងមាំ​របស់​ព្រះជាម្ចាស់​នៅ​ស្ថិតស្ថេរ​ដរាប​ដោយមានអក្សរចារឹកដូច្នេះ​ថា​ព្រះអម្ចាស់ស្គាល់​អស់​អ្នកដែលជារបស់ព្រះអង្គនិង​ចូរ​ឲ្យ​អស់​អ្នក​ដែលហៅព្រះនាម​របស់​ព្រះអម្ចាស់ចាកចេញពី​សេចក្ដី​ទុច្ចរិត 20នៅក្នុងផ្ទះ​ដ៏​ធំមួយមិនមែនមានសុទ្ធ​តែ​ប្រដាប់ប្រដា​ធ្វើ​អំពី​មាសប្រាក់​ប៉ុណ្ណោះ​ទេគឺ​មាន​ប្រដាប់​ប្រដា​ធ្វើ​អំពី​ឈើនិងដីផងដែរ​ប្រដាប់​ប្រដា​ខ្លះសម្រាប់​សេចក្ដី​ថ្លៃថ្នូរហើយ​ខ្លះ​ទៀតសម្រាប់​សេចក្ដី​អាប់ឱន 21ដូច្នេះបើអ្នកណាជម្រះខ្លួនពី​សេចក្ដី​ទាំងនេះ​អ្នកនោះ​នឹង​ត្រលប់ជាប្រដាប់ប្រដាសម្រាប់សេចក្ដីថ្លៃថ្នូរ​ដោយ​បាន​ញែកជាបរិសុទ្ធ​ហើយ​មានប្រយោជន៍ដល់ម្ចាស់​ជា​ប្រដាប់​ប្រដា​ដែល​រៀបចំជាស្រេចសម្រាប់ការល្អគ្រប់យ៉ាង 22ដូច្នេះចូរ​រត់គេច​ពី​សេចក្ដី​ស្រើបស្រាល​របស់​យុវវ័យហើយដេញតាម​សេចក្ដី​សុចរិតជំនឿ​សេចក្ដី​ស្រលាញ់​និង​សេចក្ដី​សុខសាន្តជាមួយ​ពួក​អ្នកដែលអំពាវនាវ​ដល់​ព្រះអម្ចាស់ដោយចិត្តបរិសុទ្ធចុះ 23ចូរចៀសវាង​ការ​សួរ​ដេញដោល​ដ៏​ល្ងង់ខ្លៅនិងលេលា​ដោយ​ដឹងថា​សេចក្ដី​ទាំងនោះ​បង្ក​ឲ្យ​មាន​ជម្លោះ​តែ​ប៉ុណ្ណោះ។ 24បាវបម្រើ​របស់​ព្រះអម្ចាស់មិនត្រូវឈ្លោះ​ប្រកែក​គ្នាទេផ្ទុយ​ទៅ​វិញ​ត្រូវ​មាន​ចិត្ត​សុភាព​រាប​សារចំពោះ​មនុស្ស​ទាំងអស់​ប៉ិនប្រសប់​ក្នុង​ការ​បង្រៀន​មាន​ចិត្ត​អត់ធ្មត់ 25និងប្រដៅពួកប្រឆាំងដោយ​ចិត្ត​សុភាពក្រែងលោព្រះជាម្ចាស់បណ្ដាលឲ្យគេប្រែចិត្តស្គាល់សេចក្ដីពិត 26ហើយភ្ញាក់ខ្លួន​ចេញ​ផុត​ពីអន្ទាក់របស់អារក្សសាតាំង​ដែល​វាចាប់​គេ​ឲ្យ​ធ្វើតាមបំណង​របស់​វា
Copyright information for KhmKCB